Friday, June 16, 2023

ទម្លាយខ្ទិច ល្បិចរបស់ប្រពន្ធ និងម្តាយក្មេក

 កូនប្រសាប្រុស​ លឹម​ ហុង​ ស៊ូទ្រាំនិងទង្វេីរ​ ល្បិចពិសពុលរបស់ម្ដាយក្មេក​ ទ្បាយ​ សេង​ និងប្រពន្ធលែងបាន​ ដាច់ចិត្តសុំកូនៗទាំង៥នាក់បញ្ចេញរឿងពិត ឲ្យមហាជនបានដឹង​ និងប្រកាសលេខទូរស័ព្ទ​ 069 696 796​ ឲ្យម្ចាស់បំណុល​ អាចមកជួបរកដំណោះស្រាយជាមួយលោក​ ដែលអតីត​ប្រពន្ធលួចយកប្លង់ដី ប្លង់ផ្ទះ និងមានជាច្រេីនកន្លែងទៀត យកទៅបញ្ចាំគេ​ ហេីយរត់ចោលស្រុក ទុកឲ្យ លោក​ លឹម​ ហុង​ ដែលជាអតីតប្ដីអ្នកទទួលរាប់រងចិញ្ចឹមកូនៗ៥នាក់​ រួមទាំងម្ដាយក្មេកទៀត​ ចុងក្រោយម្ដាយក្មេក​ ទ្បាយ​ សេង​ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ​ កូនប្រសារថែមទៀតមិនខ្លាចបាប។

លោក​ លឹម​ ហុង​ បុរសពោះម៉ាយតស៊ូតែម្នាក់ឯង ចិញ្ចឹមកូនៗប្រុសស្រីចំនួន៥នាក់ ឲ្យបានរស់ បានរៀនខ្ពង់ខ្ពង់​ ដោយទប់លែងជាប់ ទ្រាំលែងបាន និងទង្វេីរដ៏ខ្មៅខ្វក់ ល្បិចពិសពុលរបស់ម្ដាយក្មេក និងអតីតប្រពន្ធ​ ឈ្មោះ​ សូត្រ​ ស្រីយ៉ា​ ក៏បានដាច់ចិត្ត ទំលាយរឿងរាវពិតដល់មហាជនទាំងអស់ឲ្យបានដឹង និងប្រកាសជាសាធារណះ ឲ្យម្ចាស់បំណុលដែលប្រពន្ធរបស់លោកលួចយក ប្លង់ផ្ទះ ប្លង់ដី ដែលជាទ្រព្យសម្បត្តិរួមយកទៅបញ្ចាំដេីរសុីចាយហុឺហា​ ហាយសូរ​ ៕
គួររំលឹកផងដែរថាកាលពីថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅផ្លូវបេតុង​ ភូមិខ្ទរ​ សង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ វេលាម៉ោង៨ជាងព្រឹក​ លោក​ លឹម​ ហុង​ បានប្រាប់​ កូនប្រុសបង្កេីតឲ្យប្រាប់អតីតម្ដាយក្មេករបស់លោកដែលធ្លាប់រស់នៅក្នុងផ្ទះរបស់លោក ឲ្យគាត់រេីឥវ៉ា់ចេញពីផ្ទះរបស់លោកទៅ ព្រោះតែលោកបានឆែកកាំមេរ៉ា​ សារថយក្រោយ ដែលប៉ុន្មានថ្ងៃកន្លងមក បានឃេីញម្ដាយក្មេករបស់​ លោក​លួចឥវ៉ាន់ ក្នុងផ្ទះដូចជាដែកនិងឈេីល្អៗ យកទ្បានដឹកចេញទៅ​ ជាច្រេីនលេីកច្រេីនសារ ហេីយទោះ​ លោកព្យាយាមនិយាយហាមឃាត់យ៉ាងណាក៏មិនស្ដាប់​ មានពេលខ្លះអតីតម្ដាយក្មេកលោក ខ្លាចលោកដឹង ម្ដាយក្មេកលួចបង្វិលកាំមេរ៉ាសុវត្តិភាព ដេីម្បីកុំឲ្យអតីតកូនប្រសារមេីលកាំមេរ៉ាមកឃេីញពីសកម្មភាព ដែលម្ដាយក្មេកកំពុងលួចឈេីល្អៗ ក្នុងផ្ទះយកទៅលក់​ ៕
កូនប្រុសបង្កេីតរបស់អតីតម្ដាយក្មេក​ លោក លឹម​ ហុង​ បានមកប្រមែលប្រមូលឥវ៉ានផ្ទាល់របស់ម្ដាយគាត់យកមកដាក់នៅខាងក្រៅរបងមុខផ្ទះ​ និងបានខលហៅម្ដាយអោយមកតែម្ដាយបានឆ្លេីយថាចាំមួយភ្លេតៗ ដោយម្ដាយនិយាយដេីម្បីអូសបន្លាយពេលវេលារហូតដល់ម៉ោង៧យប់​ រៀបចំហៅឲ្យអ្នកសារព័ត៌មានដែលជាមិត្តភ័ក្ករបស់កូនប្រុសខ្លួនបង្កេីត មកផ្សាយថាកូនប្រសារ បណ្ដេញម្ដាយក្មេកចេញពីផ្ទះ ដោយគ្មានមូលហេតុ ហេីយបាននិយាយរៀបរាប់ថា ផ្ទះនេះមានចំណែករបស់ម្ដាយក្មេក​ ដោយមេីលឃេីញតាមកាផ្សព្វផ្សាយព័ត៌មាន មិនពិតប្រាកដ៌​ លោក​ លឹម​ ហុង​​​ ក៏បាននិយាយទាក់ពាក្យសម្ដីគ្នាជាមួយ និងអតីតម្ដាយក្មេករហូត ដល់ប្រេីភារសារមិនសមរម្យដាក់គ្នាទៅវិញទៅមក​ ធ្វេីឲ្យផ្អេីលដល់អ្នកភូមិខ្ទរ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ ដឹងច្បាស់ថា ផ្ទះនេះជាផ្ទះរបស់កូនប្រសារ ទេីបសមត្ថកិច្ចអាជ្ញារធរមូលដ្ឋាន បានអញ្ចេីញអ៊ុំស្រី ដែលជាអតីតម្ដាយក្មេកចេញពីមុខផ្ទះកេីតហេតុ កុំឲ្យបង្កជាជម្លោះបន្តទៀត ខ្លាចរឿងតូចទៅជារឿងធំ​ តែអតីតម្ដាយក្មេកនិងមនុស្សប៉ុន្មាននាក់ទៀតដែលជាកូន និងមិត្តភ័ក្កកូនគាត់មិនស្ដាប់ពួកគាត់បាននាំគ្នាទៅឈពួនសំងំ នៅទី​ងងឹត​ ដល់ម៉ោង១រំលងអាធ្រាត្រ លោក​ លឹម​ ហុង​ បានបេីករថយន្តចេញពីផ្ទះក៏វ៉ាក់អ៊េីឃេីញមនុស្សប្លែកមុខលោកក៏ចុចសុីផ្លេររថយន្តដេីម្បីឲ្យឲ្យអ្នកភូមិនិងផ្ទះជិតខាងបានដឹងថាថ្មេីរនេះ ហេីយមានមនុស្សប្លែក នៅឈក្នុងភូមិនិងជៀសវាងការបេីករថយន្ត ទៅអាចប៉ះពារក្រែងមានគ្រោះថ្នាក់​ ៕
រហូតមកដល់ថ្ងៃជាបន្តបន្ទាប់ទៀតដោយអ៊ុំស្រី គ្មានប័ណ្ណកម្មសិទ្ធគ្មានប្លង់ផ្ទះ គ្មានឈ្មោះរស់នៅ ក្នុងផ្ទះកេីតហេតុដែលជាផ្ទះរបស់កូន​ប្រសារ​ គាត់ក៏បានទៅរស់នៅទីកន្លែងផ្សេងទៀត​ ប៉ុន្តែដោយអតីតម្ដាយក្មេកកេីតទុកមិនសុខចិត្ត លែងបានរស់នៅផ្ទះរបស់អតីតកូនប្រសារ​ ម្ដាយក្មេក​ ទ្បាយ​ សេង​ បានព្យាយាមឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ រឿងជម្លោះដែលប៉ះពាក្យសម្ដីគ្នា ជាមួយនិងអតីតកូនប្រសារដ៏ដែលៗ ជារៀងរាល់ថ្ងៃ​ ទេីបមកដល់ពលេនេះថ្ងៃនេះ​លោក​ លឹម​ ហុង​ អត់ធ្មត់ ស៊ូទ្រាំ និងទង្វេីរអតីតម្ដាយក្មេកលែងបាន ក៏ដាច់ចិត្តសួរកូនៗប្រុសស្រីទាំង៥នាក់ ថា​យាយរបស់កូនមួលបង្កាច់ប៉ាៗខំចិញ្ចឹមគាត់ ជាង២០ឆ្នាំមកហេីយ និងទុកចិត្តគាត់ណាស់មិនគួរណាគាត់ លួចទ្រព្យសម្បត្តិក្នុងផ្ទះលក់អស់ជាច្រេីនលេីកច្រេីនសារ​ កូនៗក៏ឆ្លេីយថាប៉ាធ្វេីតាមនិងទៅកូនធំៗ កូនរៀនបានខ្ពង់ខ្ពស់ ហេីយកូនចេះគិតហេីយថាអ្វីល្អអ្វីអាក្រក់​ ៕
លោក​ លឹម​ ហុង​ បានរៀបរាប់ទៀតថា ក្រទ្បែកទៅមេីលអតីតភរិយារបស់លោកឯនោះវិញ ក៏ធ្វេីបាបលោកដែលជាអតីតប្ដីខ្លាំងណាស់​ ពោលគឺមុនឈានដល់កាបែកបាក់ដាក់ពាក្យលែងលះគ្នា​ អតីតភរិយារបស់លោក​ បានលួចប្លង់ផ្ទះ ប្លង់ដី ដែលជាកម្មសិទ្ធរួមរបស់លោក យកទៅបញ្ចាំយកប្រាក់រាប់លានដុល្លារដេីរសុីចាយ ហុឺហា ហាយសូររហូតដល់ ម្ចាស់បំណុលគេមកទាប្រាក់ ទេីបលោកបានដឹងថាភរិយារបស់លោកតែងតែ លួចឯកសារប្លង់ផ្ទះម្ដងមួយកន្លែងៗ យកទៅបញ្ចាំគេស្ទេីរអស់ពីក្នុងផ្ទះ ក្នុងទូរសំងាត់​ រាល់សកម្មភាពដែលអតីតភរិយារបស់លោកលួច ប្លង់ផ្ទះ ប្លង់ដី កយទៅបញ្ចាំគេ គឺធ្វេីសកម្មភាពនៅពេលយប់ ពេលដែលលោកទៅបំពេញការងាររកសុីនៅឯក្រៅប្រទេស​ ៕

No comments:

Post a Comment